×

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើតកម្រងព័ត៌មានភស្តុភារកម្ម (Logistic Dashboard) សម្រាប់កម្ពុជា ជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី។ «កម្រងព័ត៌មានភស្តុភារកម្ម» 


គឺជាកម្រងឯកសារដ៏មានសារៈសំខាន់សម្រាប់ការបង្ហាញអំពីទិដ្ឋភាពស៊ីជម្រៅនៃវិស័យភស្តុភារកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការសម្រេចចិត្តពីសំណាក់ភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដោយផ្អែកលើទិន្នន័យ និងសូចនាករនានានៅក្នុងប្រតិបត្តិការដឹកជញ្ជូន។ តាមរយៈការផ្តល់នូវទិដ្ឋភាពស៊ីជម្រៅ និងស្របតាមពេលវេលាជាក់ស្តែងនៃសូចនាករសំខាន់ៗទាំងនោះ វាអាចផ្តល់លទ្ធភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេយ៉ាងសកម្ម និងស្របតាមគោលបំណងអាជីវកម្មដែលរំពឹងទុក៕

fn-2025-04-04-10-07-05-1 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-2 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-3 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-4 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-5 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-6 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-7 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-05-8 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
fn-2025-04-04-10-07-06-9 ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា
Previous post

រដ្ឋបាលខេត្ដកំពង់ចាម កំពុងមមាញឹកការរៀបចំតុបតែងលម្អ ត្រៀមលក្ខណៈស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី២០២៥

Next post

ក្រសួងមុខងារសាធារណៈ ដឹកនាំប្រជុំរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) ជាមួយក្រសួងប្រៃសណីយ៍ និងក្រសួងឧស្សាហកម្ម

Post Comment

You May Have Missed