×

 មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact

(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងមានការអញ្ជើញចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ១០០នាក់។


កម្មវិធី Young Entrepreneur 4Impact គឺជាកម្មវិធីប្រកួតប្រជែង សហគ្រិនភាព គំនិតច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាពិសេសជំនាញអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងការបង្កើតគេហទំព័រ តាមរយៈវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលរយៈពេល ៨ សប្ដាហ៍។

ក្នុងនោះផងដែរ បេក្ខជនចំនួន ៨ក្រុម បានឡើងធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មរបស់ក្រុមនីមួយៗ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា៖ កម្មវិធីទូរសព្ទ គេហទំព័រ និងថ្នាលឌីជីថលនានា ដើម្បីស្វែងរកដំណោះស្រាយឌីជីថលលើបញ្ហានានាក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ និងបរិស្ថាន។

តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែងខាងលើ សិស្សានុសិស្សនឹងទទួលបានឱកាស សាកល្បងសមត្ថភាព ទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាការបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ខ្លួន និងត្រៀមខ្លូនសម្រាប់ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលនាពេលអនាគត ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅបរិវត្តកម្មឌីជីល និងពលរដ្ឋឌីជីថល៕

fn-2025-04-08-10-07-55-0  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-1  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-2  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-3  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-4  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-5  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-6  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-7  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-8  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
fn-2025-04-08-10-07-56-9  មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact
Previous post

ក្រសួងមុខងារសាធារណៈ ដឹកនាំប្រជុំរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) ជាមួយក្រសួងប្រៃសណីយ៍ និងក្រសួងឧស្សាហកម្ម

Next post

   រដ្ឋមន្ដ្រី ឈាង រ៉ា ស្នើដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

Post Comment

You May Have Missed