×

រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខណ្ឌ ឱ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ច របស់ខ្លួនឆ្នាំ២០២៥នេះ។


ក្នុងពិធីនេះមានការអញ្ចេីញចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌរួមទាំងមន្ត្រីតាមការិយាល័យ , ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ។ ហេីយពិធីសូត្រមន្ត ប្រោះព្រំចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីនេះ ដោយបានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន ៧ អង្គ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ ដោយបានធ្វើពិធីបូជាទៀនធូប ថ្វាយផ្កាភ្ញី ដល់ព្រះពុទ្ឋរូប សុំពរជ័យ សិរីមង្គលសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសូមឱ្យជួបតែសេចក្តីសុខសប្បាយជារៀងរហូតជានិរន្តន៍តទៅ៕

fn-2025-04-11-10-42-06-0 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
fn-2025-04-11-10-42-06-1 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
fn-2025-04-11-10-42-06-2 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
fn-2025-04-11-10-42-06-3 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
fn-2025-04-11-10-42-06-4 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
fn-2025-04-11-10-42-06-5 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
fn-2025-04-11-10-42-06-6 រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី
Previous post

កាកបាទក្រហមកម្ពុជា និមន្ដព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាសប្ដាហ៍ក្រោយនេះ

Next post

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសិក្ខាសាលាតម្រង់ទិសអនាគតសន្តិសុខសាយប័រ នៅប្រទេសកម្ពុជា ឆ្នាំ២០២៥

Post Comment

You May Have Missed