អភិបាលខេត្តកំពង់ឆ្នាំង រំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមកំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំទៅ
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលក្រុងស្រុក រួមនិងមន្ទីរអង្គភាពទាំងអស់ បាននាំគ្នាខិតខំតុបតែងលម្អទីតាំងប្រារព្វសង្ក្រាន្តអោយអធឹកអធមជាងឆ្នាំទៅ។ ឯកឧត្តម បានបន្តថា៖ ដោយសារកត្តាសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ ដែលបាន និងកំពុងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយក្តីសុខសាន្ត និងមានសេរីភាពពេញលេញ។…
