Month: April 2025

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកសិក្ខាសាលាតម្រង់ទិសអនាគតសន្តិសុខសាយប័រ នៅប្រទេសកម្ពុជា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សហការជាមួយក្រុមហ៊ុន Cellcard ក្រុមហ៊ុន Nexusguard និង ក្រុមហ៊ុន Palo Alto នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី «ការតម្រង់ទិសអនាគតសន្តិសុខសាយប័រនៅប្រទេសកម្ពុជា ឆ្នាំ២០២៥» ក្រោមអធិបតីភាពលោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា តំណាងក្រសួង ស្ថាប័ន នាយកប្រតិបត្តិនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិម៉ាឡេស៊ី ប្រធានប្រតិបត្តិផ្នែកបច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍នៃក្រុមហ៊ុន Cellcard ព្រមទាំង…

រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខណ្ឌ ឱ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ច របស់ខ្លួនឆ្នាំ២០២៥នេះ។ ក្នុងពិធីនេះមានការអញ្ចេីញចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌរួមទាំងមន្ត្រីតាមការិយាល័យ , ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ។ ហេីយពិធីសូត្រមន្ត ប្រោះព្រំចម្រើនព្រះបរិត្ត…

កាកបាទក្រហមកម្ពុជា និមន្ដព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាសប្ដាហ៍ក្រោយនេះ

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននិមន្ដព្រះសង្ឃសូត្រមន្ដចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។ ការរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ដនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥…

   រដ្ឋមន្ដ្រី ឈាង រ៉ា ស្នើដល់មន្ដ្រីសុខាភិបាលទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ប្រចាំការបម្រើសេវាជូនប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីសុខាភិបាល បានស្នើដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាលទូទាំង២៥ រាជធានី-ខេត្ដ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការប្រចាំការ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីត្រៀមជាស្រេចក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព។ ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមេសា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី…

 មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact

(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងមានការអញ្ជើញចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ១០០នាក់។ កម្មវិធី Young Entrepreneur 4Impact គឺជាកម្មវិធីប្រកួតប្រជែង…

ក្រសួងមុខងារសាធារណៈ ដឹកនាំប្រជុំរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) ជាមួយក្រសួងប្រៃសណីយ៍ និងក្រសួងឧស្សាហកម្ម

(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញសារាចរ ស្តីពី «ការកំណត់មុខងារនៅតាមក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» កាលពីថ្ងៃទី២៦ ខែមីនា​ ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំកំណត់មុខងារបញ្ញាសិប្បនិម្មិត (AI) នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងវត្តមានអញ្ជើញចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោកប្រចាំនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារពិភពលោកដឹកនាំដោយលោកស្រី Tania Meyer នាយិកាគ្រប់គ្រងការិយាល័យធនាគារពិភពលោក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីធ្វើបទបង្ហាញអំពីគម្រោងក្នុងការសិក្សាស្រាវជ្រាវប្រមូលទិន្ន័យ ដើម្បីរៀបចំបង្កើតកម្រងព័ត៌មានភស្តុភារកម្ម (Logistic Dashboard) សម្រាប់កម្ពុជា ជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី។ «កម្រងព័ត៌មានភស្តុភារកម្ម» គឺជាកម្រងឯកសារដ៏មានសារៈសំខាន់សម្រាប់ការបង្ហាញអំពីទិដ្ឋភាពស៊ីជម្រៅនៃវិស័យភស្តុភារកម្ម សំដៅធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការសម្រេចចិត្តពីសំណាក់ភាគីពាក់ព័ន្ធក្នុងវិស័យនេះ ដោយផ្អែកលើទិន្នន័យ និងសូចនាករនានានៅក្នុងប្រតិបត្តិការដឹកជញ្ជូន។ តាមរយៈការផ្តល់នូវទិដ្ឋភាពស៊ីជម្រៅ និងស្របតាមពេលវេលាជាក់ស្តែងនៃសូចនាករសំខាន់ៗទាំងនោះ…

រដ្ឋបាលខេត្ដកំពង់ចាម កំពុងមមាញឹកការរៀបចំតុបតែងលម្អ ត្រៀមលក្ខណៈស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី២០២៥

នាល្ងាចថ្ងៃទី៦ ខែមេសាឆ្នាំ២០២៥ រដ្ឋបាលខេត្ដកំពង់ចាម បាននិងកំពុងមមាញឹកការរៀបចំតុបតែងលម្អ ត្រៀមលក្ខណៈ ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី របស់រដ្ឋបាលខេត្ដ ដើម្បីទទួល លោកតាលោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ចូលរួមលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ សូមទស្សនារូបភាពដូចខាងក្រោម៖

អភិបាលខេត្តកំពង់ឆ្នាំង រំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមកំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំទៅ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលក្រុងស្រុក រួមនិងមន្ទីរអង្គភាពទាំងអស់ បាននាំគ្នាខិតខំតុបតែងលម្អទីតាំងប្រារព្វសង្ក្រាន្តអោយអធឹកអធមជាងឆ្នាំទៅ។ ឯកឧត្តម បានបន្តថា៖ ដោយសារកត្តាសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ ដែលបាន និងកំពុងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយក្តីសុខសាន្ត និងមានសេរីភាពពេញលេញ។…

You missed