Month: May 2025

 រដ្ឋមន្ត្រី នេត្រ ភក្ត្រា បន្តវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋាន និងគណៈកម្មាធិការបក្សខេត្តក្រចេះដែលរួមគ្នាបម្រើប្រជាពលរដ្ឋ និងស្នើសូមបន្តខិតខំបន្ថែមទៀត ដើម្បីទទួលបានការជឿទុកចិត្ត និងគាំទ្រកាន់តែខ្លាំង

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដែលខិតខំប្រឹងប្រែងរួមគ្នាជាមួយគណៈកម្មាធិការបក្សខេត្តក្រចេះ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ បម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផល របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមជូនទឹកដីខេត្តក្រចេះ។ ការវាយតម្លៃបែបនេះរបស់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពបើកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការគណបក្សខេត្តក្រចេះ។ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋាន តំណាងមន្ត្រីបក្សថ្នាក់ក្រុងស្រុក ឃុំ…

You missed