Month: October 2025

 ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំពិធីសច្ចាប្រណិធានសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នារសៀលថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បាន រៀបចំពិធីសច្ចាប្រណិធាន សម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ពិធីសច្ចាប្រណិធាននេះ ត្រូវបានរៀបចំឡើងបន្ទាប់ពី អ.ដ.ក. បានសម្រេចផ្តល់នីតិសម្បទាដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំង ៤០រូប នៅក្នុងកិច្ចប្រជុំលើកទី១១ របស់ អ.ដ.ក.។ ការធ្វើពិធីសច្ចាប្រណិធាននេះ គឺមិនត្រឹមតែជាកាតព្វកិច្ចដែលកំណត់ដោយច្បាប់ ដែលមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ត្រូវធ្វេីនៅមុន ពេលចាប់ផ្តើមអនុវត្តមុខងាររបស់ខ្លួនជាផ្លូវការប៉ុណ្ណោះទេ តែនេះក៏ដើម្បីបង្ហាញពីភាពស្អាតស្អំ…

 រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក, ការលក់ឥណទានកាបូន មិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គល ឬក្រុមហ៊ុនឯកជនទេ តែបម្រើដល់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ 

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្រាយចម្ងល់ជុំវិញការយល់ច្រឡំពាក់ព័ន្ធនឹងគម្រោងរេដបូក ការលក់ឥណទានកាបូននៅកម្ពុជា គឺមិនមែនបម្រើឱ្យផលប្រយោជន៍បុគ្គលណាម្នាក់ ឬក្រុមហ៊ុនឯកជនណាមួយនោះទេ ប៉ុន្តែ ថវិកាដែលទទួលបានពីការកាបូន បម្រើឱ្យផលប្រជាសហគមន៍ សម្រាប់ចំណាយទៅការងារជាច្រើននៅក្នុងតំបន់ការពារធនធានធម្មជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ ការស្រាយចម្ងល់បែបនេះរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១២ស្តីពី «ការផ្លាស់ប្តូរបៃតងនៅកម្ពុជា ឡាវ និងវៀតណាម ផ្អែកលើមេរៀនដែលបានរៀនពីបទ ពិសោធន៍និងទស្សនៈរបស់ប្រទេសកូរ៉េ» «Green Transition in Cambodia, Laos, and Vietnam: Insights from…

You missed